ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអាចជួយធ្វើឲ្យស្បែកអ្នកសម៉ត់រលោង។ តើមានអ្វីខ្លះទៅ?
- ក្នុងបន្លែស្រស់ៗមានផ្ទុកវីតាមីនសេខ្ពស់ណាស់ ឲ្យតែស្បែកស្រូបបាន នោះកោសិកាស្បែកថ្មីនឹងងាយដុះឡើងមក។ ជាពិសេស ការ៉ុត ស្វាយ ប៉េងបោះពណ៌ក្រហម និងលឿង ភាគច្រើនសុទ្ធតែអាចជួយឲ្យស្បែកអ្នកស្អាតបានទាំងអស់។
- ផ្លែឈើដែលមានផ្ទុកវីតាមីនសេមានដូចជា ត្របែក ឃីវី ស្ត្រប៊ឺរី និងពពួកក្រូច។ ផ្លែឈើទាំងនេះក្រោយពេលដែលអ្នកបរិភោគរួច នឹងជំនួយដល់ស្បែករបស់អ្នកខ្លាំងណាស់។
- ទឹកដោះគោ ជាភេសជ្ជៈមួយដែលអាចធ្វើឲ្យស្បែកអ្នកសបាន ថែមទាំងអាចជួយប្រព័ន្ធការពារស្បែកអ្នករឹងមាំទៀតផង។ ដូចនេះ អ្នកអាចទិញទឹកដោះគោមកផឹកបានដើម្បីសុខភាពស្បែករបស់អ្នក។
- ផលិតផលដែលធ្វើពីសណ្តែកដូចជា តៅហ៊ូ និងទឹកសណ្តែក នឹងជួយទប់ស្កាត់ភាពចាស់របស់អ្នក ដោយជួយធ្វើឲ្យស្បែករបស់អ្នកក្មេងជានិច្ច មិនងាយចាស់មុនអាយុឡើយ។
- គ្រាប់ធញ្ញជាតិ ក៏ជាអាហារដែលអាចជួយការពារស្បែករបស់អ្នកបានយ៉ាងល្អផងដែរ។ ជាពិសេស វានឹងជួយធ្វើឲ្យស្បែករបស់អ្នកមិនងាយជ្រួញខ្លាំងមុនកំណត់នោះឡើយ។
- តែ អាចជួយពង្រឹងប្រព័ន្ធការពារស្បែករបស់អ្នកឲ្យរឹងមាំ។ ជាពិសេស វាក៏អាចជួយព្យាបាលស្បែកដែលខូចខ្លះ និងគ្រើមបានផងដែរ។ ដូចនេះ អ្នកអាចផឹកទឹកតែបាន ព្រោះវាល្អចំពោះទាំងស្បែក និងសុខភាពរបស់អ្នក៕