ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការមិនងាយវង្វេងមុនអាយុ។ តើមានអ្វីខ្លះទៅ?
- អ្នកគួរតែចេញក្រៅដើរៗ ហើយរាប់អានមនុស្សឲ្យបានច្រើន។ នៅពេលដែលអ្នកមានមនុស្សជជែកលេងជាមួយច្រើន នោះអ្នកនឹងមិនងាយវង្វេងមុនអាយុនោះឡើយ ដោយខួរក្បាលអ្នកប្រែជាមានការចងចាំល្អណាស់។
- មិនថាផ្លូវចិត្ត ឬផ្លូវអារម្មណ៍របស់អ្នកទេ ត្រូវតែរក្សាឲ្យសប្បាយ មិនស្មុគស្មាញ។ នៅពេលដែលអ្នកសប្បាយរីករាយ ហើយគិតអ្វីដែលល្អៗច្រើន មិនពិបាកចិត្ត នោះអ្នកនឹងមិនងាយប្រឈមនឹងការវង្វេងនោះទេ។
- អ្នកគួរតែរក្សាទំនាក់ទំនងល្អជាមួយសមាជិកគ្រួសារ ដោយអាចជជែកគ្នាលេង លេងជាមួយកូន ឬទំនេរដឹកពួកគាត់ចេញទៅដើរលេង ស្រូបយកខ្យល់អាកាសបរិសុទ្ធ ដើម្បីបន្ធូរអារម្មណ៍បាន។ ការធ្វើបែបនេះ នឹងធ្វើឲ្យខួរក្បាលរបស់អ្នកស្វាងបានយូរណាស់ មិនងាយវង្វេងនោះទេ។
- អ្នកក៏គួរតែរកឲ្យឃើញពីចំណង់ចំណូលចិត្តរបស់ខ្លួនដែរ។ នៅពេលដែលអ្នកដឹងថាខ្លួនឯងចូលចិត្តអ្វី ហើយធ្វើវា នោះអ្នកនឹងមានខួរក្បាលមួយដែលជ្រះស្រលះខ្លាំងណាស់។ ដូចនេះ អ្នកអាចធ្វើតាមវិធីទាំងនេះបាន នោះអ្នកនឹងមានការចងចាំយ៉ាងល្អតែម្តង៕