ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបស់ដែលដាក់ក្នុងកាបូបលុយរួច អាចនាំក្រដាសប្រាក់ក្រាស់ជូនអ្នក។ តើមានអ្វីខ្លះទៅ?
- ប្រសិនជាអ្នកទទួលបានអាំងប៉ាវដែលចាស់ទុំជូនអ្នក គួរតែដាក់ចូលក្នុងកាបូបលុយរបស់អ្នក ព្រោះអាចនាំបានលាភធំជូន។ ដូចនេះ អ្នកនឹងមានលុយចូលជាបន្តបន្ទាប់មិនខានទេ។
- ក្នុងកាបូបលុយរបស់អ្នកក៏គួរតែដាក់កាក់បុរាណក្នុងនោះដែរ ព្រោះវាអាចនាំទ្រព្យធំជូនអ្នកដោយមិនដឹងខ្លួន។ ជាហេតុដែលធ្វើឲ្យអ្នកមិនចេះខ្វះលុយចាយទៀតនោះឡើយ។
- ប្រសិនជាអ្នកមានគុជ អ្នកអាចយកទៅដាក់ក្នុងកាបូបលុយបាន ព្រោះអត្ថន័យវាល្អ ដោយអាចនាំបានលុយតូច និងធំជូនអ្នកទាំងអស់។ ដូចនេះ អ្នកនឹងមិនរស់ក្នុងជីវភាពលំបាកទៀតនោះទេ៕