ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអ្នកមិនគួរញ៉ាំក្នុងពេលដែលកំពុងតែស្រកទម្ងន់។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលអ្នកកំពុងតែស្រកទម្ងន់ អ្នកគួរតែកាត់បន្ថយ ឬផ្តាច់ពីការញ៉ាំភេសជ្ជៈផ្អែមៗទាំងឡាយ ទើបអាចស្រកទម្ងន់បានសម្រេច។ ផ្ទុយទៅវិញ បើអ្នកមិនអាចតមបាន នោះអ្នកនឹងមានរាងដូចជាធុងសាំងអញ្ចឹង រាងមិនស្អាតឡើយ។
- ក្នុងពេលដែលអ្នកកំពុងតែស្រកទម្ងន់ ក៏គួរតែតមទឹកកកឈូសដែលធ្វើពីផ្លែឈើផ្សេងៗដែរ ព្រោះវាអាចធ្វើឲ្យទម្ងន់របស់អ្នកមិនងាយស្រកបានឡើយ មានតែរីកបន្ថែមតែប៉ុណ្ណោះ។
- សូកូឡា អ្នកគួរតែចៀសឲ្យឆ្ងាយក្នុងពេលដែលអ្នកកំពុងតែព្យាយាមធ្វើឲ្យរាងតូច។ ប្រសិនជាអ្នកនៅតែបន្តញ៉ាំ នោះអ្នកនឹងមិនងាយទទួលបានរាងដែលអ្នករំពឹងចង់បានឡើយ៕