ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើដែលអ្នកគួរតែពិសារ ដើម្បីរក្សាស្បែកដែលស្អាតបានយូរ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. ផ្លែឈើរី អ្នកគួរតែពិសារ ព្រោះក្នុងនោះសម្បូរទៅដោយសារធាតុដែលអាចជួយធ្វើឲ្យមុខអ្នកមានពណ៌ស៊ីជំពូល ថែមទាំងជួយបំបាត់ស្នាមជ្រួញ ហើយពន្យារភាពចាស់ទៀតផង។
  2. ទំពាំងបាយជូរ ក៏អ្នកគួរតែញ៉ាំដែរ ព្រោះវាអាចប៉ូវឈាម ថែមទាំងជួយរក្សាស្បែកអ្នកឲ្យស្អាត មិនងាយស្ងួតឡើយ។
  3. ផ្លែគីវីក៏មានផ្ទុកសារធាតុដែលអាចជួយបំបាត់អាការៈក្តៅក្នុង ថែមទាំងជួយប្រឆាំងនឹងភាពចាស់ទៀតផង។ ជាពិសេស វាអាចជួយបង្កើនប្រព័ន្ធការពាររាងកាយអ្នក និងជួយធ្វើឲ្យស្បែកអ្នកស និងភ្លឺផងដែរ។
  4. ចំណែកត្រសក់វិញ អាចជួយអ្នកឲ្យមានរាងស្អាត ថែមទាំងអាចជួយអ្នកឲ្យគេងលក់ស្រួល មិនងាយចាស់ឡើយ។
  5. ក្រោយពេលដែលអ្នកបរិភោគផ្លែស្ត្រប៊ឺរីរួច ស្បែកអ្នកនឹងភ្លឺខ្លាំង ថែមទាំងមានពណ៌ស្អាតទៀតផង។ ជាពិសេស គឺជួយអ្នកឲ្យគេងលក់ស្រួលតែម្តង។ ដូចនេះ អ្នកអាចបរិភោគផ្លែឈើទាំងនេះ ដើម្បីជួយធ្វើឲ្យស្បែកអ្នកស្អាត៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)