ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីគ្រឿងទេសដែលអ្នកម្តាយមិនគួរប្រើច្រើនក្នុងពេលពរពោះ។ តើមានអ្វីខ្លះទៅ?

  1. អ្នកម្តាយដែលមានផ្ទៃពោះ មិនគួរញ៉ាំអំបិលច្រើននោះទេ ព្រោះអាចធ្វើឲ្យក្រពះ និងពោះវៀនអ្នករងសម្ពាធខ្លាំង។ ដូចនេះ អ្នកម្តាយគួរតែកាត់បន្ថយពិសារអាហារដែលមានជាតិប្រៃច្រើន ទើបមិនប៉ះពាល់ដល់សុខភាពរបស់អ្នក។
  1. អ្នកមិនគួរបរិភោគប៊ឺចេងឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃ ថែមទាំងអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នកម្តាយផងដែរ។ ដូចនេះ អ្នកម្តាយគួរតែចៀសកុំពិសារឲ្យសោះ។
  1. អ្នកគួរតែកាត់បន្ថយញ៉ាំអាហារដែលហិរខ្លាំង ព្រោះងាយធ្វើឲ្យអ្នកកើតអាការៈទល់លាមកខ្លាំងណាស់។ ជាពិសេស ក៏អាចធ្វើឲ្យអ្នកកូនក្នុងផ្ទៃរងគ្រោះថ្នាក់ផងដែរ។
  1. ទឹកស៊ីអ៊ីវក៏អ្នកគួរតែកាត់បន្ថយក្នុងការបរិភោគ ព្រោះអាចធ្វើឲ្យកូនក្នុងផ្ទៃលូតលាស់មិនល្អឡើយ ដោយសារតែសារធាតុដែលមានក្នុងនោះ។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្នក្នុងការពិសារគ្រឿងទេសទាំងឡាយនេះ ដើម្បីសុខភាពកូន និងខ្លួនអ្នក៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង