ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើដែលអាចជួយអ្នកឲ្យស្រកទម្ងន់បាន។ តើមានអ្វីខ្លះទៅ?
- ស្ត្រប៊ឺរីមានផ្ទុកវីតាមីនសេច្រើន ព្រមទាំងសារធាតុសរសៃ ហើយជាតិស្ករក្នុងនោះមានត្រឹម៦%ប៉ុណ្ណោះ។ ដូចនេះ ក្រោយពេលដែលអ្នកញ៉ាំរួច មិនត្រឹមតែមិនកើតជំងឺទឹកនោមផ្អែម ថែមទាំងអាចស្រកទម្ងន់បានទៀតផង។
- ក្រូចឆ្មារ មានផ្ទុកវីតាមីនសេច្រើនណាស់ ថែមទាំងមានផ្ទុកសារធាតុដែលអាចជួយឲ្យក្រពះរំលាយអាហារបានល្អទៀតផង។ ជាពិសេស ក៏អាចជួយបញ្ចុះជាតិស្ករបានផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងនោះមានផ្ទុកជាតិស្ករត្រឹម៨%នោះទេ។ ដូចនេះ អ្នកអាចយកមកធ្វើជាភេសជ្ជៈសម្រាប់ញ៉ាំបាន នោះអ្នកនឹងអាចមានរាងស្គម ថែមទាំងមិនងាយឡើងជាតិស្ករទេ។
- ក្រូចពោធិ៍សាត់មានផ្ទុកវីតាមីនសេ និងសារធាតុសរសៃ ហើយជាតិស្ករក្នុងនោះមានត្រឹម១២%ប៉ុណ្ណោះ។ ដូចនេះ អ្នកមិនចង់កើតជំងឺទឹកនោមផ្អែម និងចង់មានរាងស្អាត អាចបរិភោគផ្លែឈើមួយប្រភេទនេះបាន៕