ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការគ្រប់គ្រងជាតិស្ករក្នុងរាងកាយរបស់អ្នកឲ្យនឹងនរ។ តើមានអ្វីខ្លះទៅ?
- ប្រសិនជាអ្នកមិនចង់ឲ្យជាតិស្ករឡើងខ្ពស់លឿន អ្នកគួរតែកាត់បន្ថយពិសារអាហារបំពង ខ្លាញ់សត្វ គ្រឿងក្នុងសត្វ និងបង្អែមផងដែរ។ អ្នកអាចប្តូរមកបរិភោគបន្លែឲ្យបានច្រើន និងស្រូបយកប្រូតេអ៊ីន ទើបអាចគ្រប់គ្រងជាតិស្ករអ្នកបានល្អ។
- អ្នកគួរតែព្យាយាមហាត់ប្រាណឲ្យបានទៀងទាត់ ព្រោះការធ្វើចលនាអាចជួយគ្រប់គ្រង និងការពារមិនឲ្យជាតិស្ករក្នុងរាងកាយឡើងខ្ពស់ដោយមិនដឹងខ្លួននោះទេ។
- អ្នកគួរតែរក្សាអារម្មណ៍ឲ្យសប្បាយ មិនគួរផ្តល់សម្ពាធដល់ខ្លួនឯងខ្លាំងពេកនោះទេ។ ការធ្វើបែបនេះ នឹងអាចគ្រប់គ្រងបានទាំងសម្ពាធឈាម និងជាតិស្ករក្នុងរាងកាយរបស់អ្នកបានយ៉ាងល្អ។
- អ្នកគួរតែធ្វើតាមពាក្យណែនាំរបស់គ្រូពេទ្យ ហើយញ៉ាំថ្នាំឲ្យបានទៀងទាត់ ទើបជាតិស្ករអាចគ្រប់គ្រងបានយ៉ាងល្អ ដោយមិនធ្វើឲ្យសុខភាពរបស់អ្នកគ្រោះថ្នាក់ឡើយ៕