ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវត្ថុ៣ដែលអ្នកដទៃជូនហើយអ្នកមិនគួរយក។ តើមានអ្វីខ្លះទៅ?
- ប្រសិនជាមានគេយកស្បែកជើងចាស់ មានន័យថាស្បែកជើងដែលពាក់រួចជូនអ្នក អ្នកមិនគួរយកឡើយ ព្រោះក្រោយពេលដែលពាក់រួចអាចឆ្លងរោគបាន ជាពិសេស ស្បែកជើងកីឡាតែម្តង។ ដូចនេះ បើអ្នកមិនចង់បំផ្លាញសុខភាព មិនគួរពាក់ស្បែកជើងចាស់ដែលគេយកមកឲ្យអ្នកឡើយ។
- ស្រោមពូកចាស់ក៏អ្នកមិនគួរទៅយកពីអ្នកដទៃមកប្រើដែរ ព្រោះលើនោះមានផ្ទុកមេរោគដែលអ្នកមើលមិនឃើញ។ ជាហេតុដែលធ្វើឲ្យអ្នកគេងរួច អាចកើតមានបញ្ហាសុខភាពបានយ៉ាងងាយ។
- បើមានគេជូនអ្នកគ្រឿងអលង្ការចាស់ៗ ក៏អ្នកមិនគួរយកដែរ ព្រោះក្រោយពេលដែលពាក់រួច អាចធ្វើឲ្យអ្នកប្រតិកម្មបាន។ ជាពិសេស វាក៏អាចធ្វើឲ្យប៉ះពាល់ដល់ទ្រព្យដែលអាចហូរចូលមកក្នុងផ្ទះអ្នកផងដែរ៕