ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីកន្លែងដែលអ្នកមិនគួរទុកស្បែកជើង។ តើមានកន្លែងណាខ្លះទៅ?
- អ្នកមិនគួរទុកស្បែកជើងក្រោមគ្រែឡើយ ព្រោះវាមានមេរោគច្រើនណាស់ ថែមទាំងមានក្លិនទៀតផង។ នៅពេលដែលអ្នកទុកយូរ នឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នក ថែមទាំងធ្វើឲ្យទ្រព្យរត់ចោលអស់ជាមិនខានឡើយ។
- អ្នកក៏មិនគួរទុកស្បែកជើងក្នុងបន្ទប់ទទួលភ្ញៀវដែរ ព្រោះវាមើលទៅគ្មានសណ្តាប់ធ្នាប់នោះទេ។ ជាពិសេស វាក៏អាចធ្វើឲ្យប៉ះពាល់ដល់លាភសំណាងក្នុងផ្ទះរបស់អ្នកផងដែរ។ ដូចនេះ អ្នកគួរតែទុកដាក់ឲ្យស្រួល ទើបក្រដាសប្រាក់មិនហោះចេញអស់ពីផ្ទះ។
- អ្នកអាចទុកស្បែកជើងនៅមុខទ្វារបាន ប៉ុន្តែត្រូវរៀបចំទុកដាក់ឲ្យបានល្អ ដោយអាចទិញទូមកទុកដាក់ក៏បានដែរ។ នៅពេលដែលអ្នកចេះទុកដាក់ស្បែកជើងត្រូវកន្លែង ទើបអាចនាំបានទ្រព្យធំចូលមកក្នុងផ្ទះអ្នកច្រើនមិនគួរឲ្យជឿ៕