ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសុបិន្តដែលអាចនាំបានលុយក្រាស់ជូនអ្នក។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលអ្នកសុបិន្តឃើញក្តារម្ឈូស ឬក៏សុបិន្តឃើញមនុស្សដែលស្លាប់រស់ឡើងវិញ គឺជាប្រថ្នូរល្អមួយ ដោយលាភធំជិតមកក្បែរអ្នកហើយ។ ជាហេតុដែលធ្វើឲ្យអ្នកអាចទទួលបានទ្រព្យក្រាស់ខ្លាំងណាស់។
- ប្រសិនជាអ្នកសុបិន្តឃើញលាមក ក៏ជាប្រថ្នូរល្អដែរ ដោយដុំមាសជិតមករកអ្នកដល់ផ្ទះហើយ។ ជាពិសេស អ្នកក៏ជិតទទួលបានឱកាសក្នុងការចំណេញបានក្រដាសប្រាក់ធំផងដែរ។ ដូចនេះ អ្នកគួរតែចាប់ឲ្យជាប់កុំឲ្យរបូតឲ្យសោះ។
- បើអ្នកសុបិន្តឃើញភ្លើងឆេះ ក៏ជាសុបិន្តបង្កើនចំណូលរបស់អ្នកផងដែរ។ អ្នកនឹងចាប់ផ្តើមអាចផលិតបានលុយដែលមានលេខធំ។ ជាហេតុដែលធ្វើឲ្យអ្នកចាយមិនចេះអស់នោះឡើយ។
- នៅពេលដែលអ្នកសុបិន្តឃើញពស់ចិក នោះផ្លូវទ្រព្យអ្នកកំពុងតែជិតបើកធំហើយ។ ឲ្យតែអ្នកប្រឹងប្រែង និងលះបង់ នោះអ្នកនឹងអាចទទួលបានផលដែលនឹកស្មានមិនដល់នោះឡើយ៕