ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំកុរ
ឆ្នាំកុរ មិនថាធ្វើអ្វីទេគឺមានការប្រឹងប្រែងខ្ពស់ណាស់។ ជាពិសេស សមត្ថភាពរបស់គេក៏មិនធម្មតាដែរ។ ជាហេតុដែលធ្វើឲ្យគេពេលដែលចាស់ទៅក៏មិនខ្វះលុយចាយដែរ ដោយសល់ច្រើនតែម្តង។
ឆ្នាំវក
ឆ្នាំវក មិនចេះចុះចាញ់នឹងឧបសគ្គអ្វីនោះទេ។ ជាពិសេស គេក៏រកឃើញផ្លូវក្នុងការចំណេញបានប្រាក់មុនគេផងដែរ។ ជាហេតុដែលធ្វើឲ្យក្រដាសប្រាក់ដែលហូរចូលមកនឹងមិនចេះតិចនោះឡើយ។
ឆ្នាំខាល
ឆ្នាំខាល មានសេចក្តីស្មោះត្រង់ខ្លាំងណាស់។ ជាពិសេស ការតស៊ូក៏មិនចាញ់អ្នកដទៃផងដែរ។ ជាហេតុដែលធ្វើឲ្យគេតែងតែអាចជួបនឹងលាភធំ។ ដូចនេះ ជីវភាពជាសេដ្ឋីនឹងអាចមកដល់ក្នុងថ្ងៃអនាគត៕