ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំមមី
បុគ្គលដែលកើតក្នុងឆ្នាំមមី កើតមកមានខួរក្បាលដែលឆ្លាតខ្លាំង ថែមទាំងមានការតស៊ូខ្ពស់។ ជាពិសេស ក្នុងមួយខែខាងមុខនេះ នឹងមានផ្កាយសំណាងចូលមកជួយ ដោយជួយបើកផ្លូវទ្រព្យអ្នកឲ្យធំ។ ដូចនេះ អ្នកនឹងមិនចេះខ្វះលុយនោះទេ។
ឆ្នាំជូត
អ្នកដែលកើតក្នុងឆ្នាំជូត ក្នុងមួយខែខាងមុខនេះ មិនថាដៃខាងណាទេគឺសុទ្ធតែមានលុយកាន់ទាំងអស់។ ជាពិសេស អ្នកអាចត្រៀមខ្លួនរាប់លុយបាន ព្រោះចូលមកខ្លាំងណាស់។ ដូចនេះ អ្នកនឹងមិនក្រទៀតទេ។
ឆ្នាំម្សាញ់
មនុស្សដែលកើតក្នុងឆ្នាំម្សាញ់ ក្នុងពេលមួយខែនេះ នឹងទទួលបានជំនួយធំមួយក្នុងផ្នែកផលិតបានក្រដាសប្រាក់ក្រាស់។ ជាពិសេស ក៏អាចឡើងបានទាំងឋានៈ និងប្រាក់ខែផងដែរ។ ដូចនេះ អ្នកនឹងរាប់លុយ និងចាយសល់ច្រើនណាស់៕