ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើដែលអ្នកមិនគួរយកមកសែនឡើយ។ តើមានអ្វីខ្លះទៅ?
- ផ្លែឈើដែលមានទម្រង់ជាចង្កោម ដូចជាផ្លែទំពាំងបាយជូរ ឬគូលេនជាដើម។ ផ្លែឈើដែលមានលក្ខណៈជាចង្កោមនេះ ក្រោយពេលដែលអ្នកសែនរួច បើមានរឿងល្អនឹងមកបន្តគ្នា បើមានរឿងអាក្រក់ ក៏មកជាកណ្តុយគ្នាផងដែរ។
- ផ្លែសាលី ជាផ្លែឈើដែលមានអត្ថន័យមិនល្អឡើយ ដោយមិនស័ក្តិសមក្នុងការសែននោះទេ។ ដូចនេះ អ្នកមិនគួរយកមកសែនកុងម៉ា ជីដូនជីតាឡើយ ទើបមិននាំរឿងមិនល្អចូលមកក្នុងផ្ទះរបស់អ្នក។
- ក្រៅពីផ្លែស្រកានាគ ឲ្យតែផ្លែឈើដែលមានគ្រាប់ច្រើនក្នុងនោះដូចជាផ្លែទទឹម ក៏មិនអាចយកមកសែនបានដែរ ព្រោះវាមានន័យមិនល្អឡើយ។ ដូចនេះ ផ្លែឈើ៣មុខនេះ អ្នកមិនគួរយកមកសែននោះទេ៕