ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំកុរ
ឆ្នាំកុរ មានសេចក្តីស្មោះត្រង់ និងមានខួរក្បាលដែលឆ្លាត។ ជាពិសេស ក៏មានអ្នកជួយដោះស្រាយបានគ្រប់បញ្ហាផងដែរ។ ជាហេតុដែលធ្វើឲ្យការងាររបស់គេតែងតែអាចទទួលបានផលដែលនឹកស្មានមិនដល់ឡើយ។
ឆ្នាំរកា
ឆ្នាំរកា មានថ្វីមាត់ដែលពូកែ ថែមទាំងមានខួរក្បាលដែលបត់បែនបានលឿន។ ជាពិសេស ក៏មានរឿងល្អៗតែងតែចូលមកក្បែរខ្លួនផងដែរ។ ដូចនេះ ទ្រព្យនឹងហូរចូលមកមិនចេះតិចនោះឡើយ។
ឆ្នាំវក
ឆ្នាំវក មានការចងចាំដែលល្អណាស់ ថែមទាំងមានគំនិតច្នៃប្រឌិតផងដែរ។ ជាពិសេស ផ្លូវក្នុងការចំណេញបានប្រាក់ក្រាស់ គេតែងតែអាចរកឃើញជានិច្ច។ ដូចនេះលុយនឹងមានរាប់មិនចេះអស់ឡើយ៕