ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីបុគ្គល៥ប្រភេទដែលមិនងាយកើតមហារីក។ តើមានអ្វីខ្លះទៅ?
- ការហាត់ប្រាណនឹងធ្វើឲ្យអ្នកអាចគេចពីមហារីក។ នៅពេលដែលអ្នកព្យាយាមហាត់ប្រាណ នឹងអាចដុតខ្លាញ់លើសក្នុងរាងកាយអ្នកបាន។ ដូចនេះ វាមិនត្រឹមតែជួយអ្នកមិនឲ្យធាត់ខ្លាំង ថែមទាំងជួយការពារអ្នកពីជំងឺមហារីកបានផងដែរ។
- ក្នុងរបបអាហារគួរតែមានគ្រាប់ធញ្ញជាតិ បន្លែ ប្រូតេអ៊ីន សាច់ត្រី ព្រមទាំងផលិតផលធ្វើពីសណ្តែក ព្រោះអាហារទាំងនេះ នឹងអាចជួយអ្នកមិនឲ្យងាយជួបនឹងជំងឺមហារីកនោះឡើយ។
- ការផឹកស្រា និងជក់បារី នឹងធ្វើឲ្យអ្នកងាយប្រឈមនឹងជំងឺមហារីកណាស់។ ដូចនេះ អ្នកគួរតែកែឲ្យបានទម្លាប់មួយនេះ ទើបសុខភាពរបស់អ្នកមិនងាយជួបនឹងជំងឺគ្រោះថ្នាក់ទាំងឡាយ។
- ការពិនិត្យសុខភាពទៀងទាត់ នឹងអាចជួយអ្នកឲ្យឆាប់ដឹងពីជំងឺដែលកើតក្នុងរាងកាយរបស់អ្នក។ នៅពេលដែលអ្នកឆែតដឹងទាន់ នឹងអាចព្យាបាលបានទាន់ពេលវេលា។ ដូចនេះ ជំងឺធ្ងន់ធ្ងរមិនងាយកើតមានលើខ្លួនអ្នកឡើយ។
- មិនថាស្ថិតក្នុងកាលៈទេសៈណាទេ គួរតែរក្សាអារម្មណ៍ឲ្យសប្បាយ និងគ្រប់គ្រងកំហឹងរបស់ខ្លួនឲ្យបាន ព្រោះនៅពេលដែលអ្នកមិនសប្បាយចិត្តក្នុងរយៈពេលយូរ នឹងធ្វើឲ្យអ្នកងាយប្រឈមមុខនឹងជំងឺផ្សេងៗខ្លាំងណាស់៕