ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំមមី
ក្នុងចន្លោះថ្ងៃទី៥ និង១១ ឆ្នាំមមី នឹងទទួលបានទាំងទ្រព្យក្នុង និងក្រៅ។ ជាពិសេស អ្នកក៏អាចឡើងទាំងឋានៈ និងប្រាក់ខែដែរ។ ដូចនេះ ចំណូលប្រចាំខែនេះ នឹងកើនខ្លាំងមិនគួរឲ្យជឿឡើយ។
ឆ្នាំឆ្លូវ
ក្នុងចន្លោះប៉ុន្មានថ្ងៃនេះ ឆ្នាំឆ្លូវ នឹងអាចជោគជ័យគ្រប់ការងារ។ ជាពិសេស ប្រាក់ដែលអ្នកអាចចំណេញបានក៏មិនចេះតិចដែរ។ ដូចនេះ អ្នកនឹងអាចធ្វើឲ្យជីវភាពរស់នៅរបស់អ្នកប្រែជាស្រស់បំព្រងខ្លាំងណាស់។
ឆ្នាំជូត
ក្នុងចន្លោះថ្ងៃទី៤ រហូតដល់ថ្ងៃទី១១ ឆ្នាំជូត នឹងអាចសម្រេចបានគ្រប់បំណងប្រាថ្នា។ ជាពិសេស ក្នុងផ្ទះក៏មិនសូវកើតជម្លោះដែរ ដោយមានរឿងល្អចូលមកជាបន្តបន្ទាប់។ ដូចនេះ អ្នកនឹងមិនមានបំណុលជាមួយនរណាទៀតទេ៕