ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលកើតក្និងផ្ទះរបស់អ្នកអាចធ្វើឲ្យលាភធំហូរចូលមកខ្លាំង។ តើមានអ្វីខ្លះទៅ?
- ប្រសិនជាក្នុងផ្ទះរបស់អ្នកតែងតែមានកូនក្មេងចូលមកលេង នោះមានន័យថាហុងស៊ុយផ្ទះរបស់អ្នកល្អណាស់។ ជាហេតុដែលធ្វើឲ្យអ្នកអាចទទួលបានទ្រព្យច្រើនក្នុងពេលដែលរស់នៅក្នុងនោះយូរ។
- បើមុខផ្ទះរបស់អ្នកតែងតែមានភាពអ៊ូអរ ហើយអ្នកផ្ទះមិនដែលឈ្លោះគ្នាជាមួយមនុស្សទាំងនោះ មានន័យថាផ្ទះរបស់អ្នកមានហុងស៊ុយល្អណាស់។ ជាហេតុដែលធ្វើឲ្យអ្នកតែងតែអាចទទួលបានជំនួយធំ និងសម្រេចបានការងារធំ។
- នៅពេលដែលផ្ទះរបស់អ្នកតែងតែមានសត្វចូលមក ក៏ជាផ្ទះដែលមានហុងស៊ុយល្អផងដែរ។ ជាហេតុដែលធ្វើឲ្យអ្នកអាចជោគជ័យគ្រប់ភារកិច្ចក្រោយពេលដែលរស់នៅក្នុងនោះយូរ៕