ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារ២ប្រភេទដែលធ្វើឲ្យអ្នកមិនងាយឡើងជាតិស្ករ និងធាត់។ តើមានអ្វីខ្លះទៅ?
- ផលិតផលដែលផលិតពីសណ្តែក មានផ្ទុកសារធាតុសរសៃខ្ពស់ ប្រូតេអ៊ីន កាលស្យូម ព្រមទាំងសារធាតុផ្សេងទៀត ដែលអាចជួយបញ្ចុះបានទាំងជាតិស្ករ សម្ពាធឈាម និងខ្លាញ់ផងដែរ។ ដូចនេះ អ្នកអាចបរិភោគតៅហ៊ូ ព្រមទាំងទឹកសណ្តែកបាន។
- បន្លែបៃតង មិនអាចខ្វះឡើយក្នុងអាហារ៣ពេលរបស់អ្នក។ ក្នុងបន្លែបៃតងទាំងនេះ មានផ្ទុកសារធាតុសរសៃ និងសារធាតុដទៃទៀត ដែលអាចជួយបញ្ចុះជាតិស្ករ សម្ពាធឈាម និងខ្លាញ់បាន។ ជាធម្មតា បន្លែដែលមានពណ៌បៃតងកាន់តែដិត នឹងកាន់តែមានផ្ទុកសារធាតុចិញ្ចឹមខ្ពស់។ ដូចនេះ អ្នកអាចពិសារផ្ទី ត្រកួន ស្ពៃបូកគោ ស្ពៃឆ្កឹះ សាឡាត់ និងតាំងអោជាដើម៕