ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការការពារអ្នកមិនឲ្យមានកូនភ្លាមក្រោយរួមភេទរួច។ តើមានអ្វីខ្លះទៅ?
ការដាក់កងជាជម្រើសល្អបំផុតក្នុងការការពារអ្នកមិនឲ្យមានកូនភ្លាម ដោយជួយសុខភាពអ្នកម្តាយឲ្យឆាប់រឹងមាំវិញ។ ក្រៅពីនេះ វាក៏មិនប៉ះពាល់ដល់ការបំបៅទឹកដោះអ្នកដល់កូនផងដែរ។ ប៉ុន្តែបើអ្នកប្រើថ្នាំពន្យារកំណើត ចាក់ថ្នាំពន្យារកំណើត នឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនខ្លាំងក្រោយពេលដែលបៅទឹកដោះអ្នករួច។ ជាពិសេស ការប្រើថ្នាំក៏អាចធ្វើឲ្យរដូវអ្នកមកមិនទៀងផងដែរ។ បើដាក់កងវិញ នឹងជួយធ្វើឲ្យរដូវអ្នកមិនមកលើសចំនួនទេ មានន័យថាមិនមកឈាមច្រើនខ្លាំងឡើយ ហើយការដាក់កងនេះដាក់តែម្តង មានភាពងាយស្រួលណាស់៕