ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យអ្នកម្តាយមានអារម្មណ៍ក្នុងការរួមភេទវិញក្រោយសម្រាលកូនរួច។ តើមានអ្វីខ្លះទៅ?
- អ្នកម្តាយគួរតែសម្រាកឲ្យបានគ្រប់គ្រាន់ ហើយសម្រួលអារម្មណ៍របស់ខ្លួន។ អ្នកម្តាយមិនគួរផ្តោតការយកចិត្តទុកដាក់ទាំងស្រុងលើតែខ្លួនកូន ហើយភ្លេចប្តីនោះទេ ដោយគួរតែយកចិត្តទុកដាក់ចំពោះស្វាមី ហើយបំពេញតម្រូវរបស់គាត់ខ្លះ ទើបអាចធ្វើឲ្យមនោសញ្ចេតនារបស់អ្នករឹងមាំ។
- ក្រោយពេលដែលមានកូនរួច អ្នកមិនគួរស្រឡាញ់តែកូន ហើយភ្លេចបារម្ភពីប៉ាៗនោះទេ ព្រោះស្វាមីក៏ត្រូវការក្តីស្រឡាញ់ពីអ្នកផងដែរ។ ដូចនេះ មានរឿងអ្វីអ្នកគួរតែពិភាក្សាគ្នាឲ្យបានច្រើន ហើយនិយាយពីទុក្ខលំបាករបស់ខ្លួន ទើបមិនសូវកើតជម្លោះ។
- ក្រោយពេលដែលសម្រាលកូនរួច អារម្មណ៍របស់ប្រពន្ធអាចនឹងមិនសូវនឹងនរ ដោយត្រូវការស្វាមីដើម្បីយល់ចិត្ត។ ដូចនេះ ប្តីគួរតែប្រើសម្តីទន់ភ្លន់ជាមួយនឹងភរិយា ទើបអាចធ្វើឲ្យគេមានអារម្មណ៍ក្នុងការរួមភេទជាមួយអ្នកឡើងវិញ៕