ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់៤ដែលធ្វើឲ្យសុខភាពបុរសប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់។ តើមានអ្វីខ្លះទៅ?
- ប្រសិនជាអ្នកទម្លាប់ជក់បារី និងផឹកស្រា គួរតែកែចោល ព្រោះទម្លាប់មួយនេះអាចធ្វើឲ្យបេះដូង សួត និងថ្លើមងាយប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់។
- នៅពេលដែលអ្នកតែងតែអង្គុយយូរ មិនធ្វើចលនា នឹងធ្វើឲ្យអ្នកធាត់ ថែមទាំងធ្វើឲ្យចរន្តឈាមដើរមិនស្រួលឡើយ។ ជាពិសេស នឹងធ្វើឲ្យអ្នកឈឺសន្លាក ហើយក៏អាចធ្វើឲ្យអ្នកងាយប្រឈមនឹងជំងឺទឹកនោមផ្អែម និងបេះដូងផងដែរ។
- នៅពេលដែលរាងកាយរបស់អ្នកតែងតែស្រូកយកជាតិស្ករ និងខ្លាញ់ ហើយមិនសូវពិសារបន្លែ និងផ្លែឈើ នឹងធ្វើឲ្យអ្នកងាយកើតជំងឺធាត់ លើសសម្ពាធឈាម បេះដូង ព្រមទាំងជំងឺទឹកនោមផ្អែមផងដែរ។
- ការទទួលរងសម្ពាធការងារខ្ពស់ នឹងធ្វើឲ្យអ្នកគេងមិនលក់ ព្រមទាំងកើតជំងឺបាក់ទឹកចិត្តផងដែរ។ ជាពិសេស បើរងសម្ពាធក្នុងរយៈពេលយូរ នឹងធ្វើឲ្យប្រព័ន្ធការពាររាងកាយអ្នកចុះខ្សោយណាស់។ ជាហេតុដែលធ្វើឲ្យអ្នកងាយកើតជំងឺផ្សេងៗតែម្តង៕