ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីកន្លែងទាំង៣ដែលគួរតែទុកទឹកទើបអាចនាំទ្រព្យធំចូលមកក្នុងផ្ទះ។ តើមានអ្វីខ្លះទៅ?
- អ្នកគួរតែទុកទឹកមួយកែវនៅចំហៀងទ្វារធំ ព្រោះពេលដែលអ្នកបើកទ្វារម្តងៗ នឹងអាចស្រូបយកទ្រព្យមកជាច្រើន។ ដូចនេះ អ្នកនឹងអាចទទួលបានចំណូលដែលនឹកស្មានមិនដល់ឡើយ។
- ប្រសិនជាអ្នកតែងតែគេងមិនលក់ អ្នកអាចសាកល្បងយកកែវថ្មមួយហើយចាក់ទឹកឲ្យពេញ រួចដាក់នៅក្បាលគ្រែ។ នៅពេលដែលអ្នកធ្វើបែបនេះ នោះអ្នកនឹងអាចគេងលក់ស្រួលខ្លាំងណាស់។
- ចំពោះអ្នកដែលតែងតែប្រើកុំព្យូទ័រក្នុងរយៈពេលយូរ អាចនឹងធ្វើឲ្យប៉ះពាល់ដល់ថ្លើម ឈាម បេះដូង និងភ្នែកផងដែរ។ ដូចនេះ អ្នកគួរតែទុកទឹកមួយកែវនៅលើតុនោះ ដើម្បីជួយការពារសុខភាពរបស់អ្នកមិនឲ្យជួបនឹងបញ្ហាផ្សេងៗបាន៕