ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអ្វីដែលឆ្នាំរកាគួរតែប្រយ័ត្នក្នុងខែថ្មីនេះ។ តើមានអ្វីខ្លះទៅ?
- ចំណុចទី១ គឺអ្នកគួរតែប្រយ័ត្នពីទ្រព្យដែលអាចហូរចេញគ្រប់ពេល ទើបអាចទប់ជាប់បានខ្លះ មិនចេះទាំងអស់។
- ចំណុចទី២ គឺស្នេហារបស់អ្នកអាចនឹងមានការប្រែប្រួលខ្លះ ដោយតម្រូវឲ្យអ្នកពិភាក្សាដោះស្រាយឲ្យបានល្អ។ ចំពោះអ្នកមិនទាន់មានគូ នឹងអាចជួបគូរបស់ខ្លួន ប៉ុន្តែអ្នកក៏ត្រូវតែមើលឲ្យបានច្បាស់ ទើបសម្រេចចិត្តមិនខុស។
- ចំណុចទី៣ គឺសុខភាពអ្នកក៏មានការប្រែប្រួលដែរ ដោយងាយផ្តាសាយណាស់។ ដូចនេះ អ្នកគួរតែពង្រឹងប្រព័ន្ធការពាររាងកាយឲ្យបានរឹងមាំ ទើបមិនងាយកើតជំងឺផ្សេងៗបាន។
- ចំណុចទី៤ គឺបញ្ហាគ្រួសារ ដោយអាចកើតមានជម្លោះខ្លះ។ ដូចនេះ អ្នកគួរតែរក្សាចិត្តឲ្យស្ងប់ ទើបអាចដោះស្រាយបញ្ហាបាន មិនក្លាយជាបញ្ហាធំ។
- ចំណុចទី៥ គឺការងាររបស់អ្នកអាចនឹងមានការផ្លាស់ប្តូរ ដោយអ្នកអាចរកបានការងារថ្មី ឬការងារកំពុងធ្វើអាចមានការប្រែប្រួល។ ដូចនេះ អ្នកគួរតែត្រៀមចិត្ត ត្រៀមកាយប្រឈមនឹងបញ្ហាគ្រប់បែបយ៉ាងដែលអាចនឹងកើតឡើង៕