ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើទាំង៣ដែលអ្នកមិនគួរសែន។ តើមានអ្វីខ្លះទៅ?
- អ្នកមិនគួរទិញទំពាំងបាយជូរសែននោះទេ ព្រោះវាជាផ្លែឈើដែលមានលក្ខណៈជាចង្កោម។ នៅពេលដែលអ្នកសែនរួច បើមានរឿងល្អ នឹងមកទាំងចង្កោម ប៉ុន្តែបើមានរឿងអាក្រក់ ក៏ចូលមកជាចង្កោមដូចគ្នា។ ដូចនេះ អ្នកមិនគួរយកមកសែននោះឡើយ។
- អ្នកក៏មិនគួរយកផ្លែសាលីមកសែនដែរ ព្រោះវាអាចធ្វើឲ្យអ្នកបែកបាក់គ្នាបាន។ ដូចនេះ ផ្លែឈើមួយប្រភេទនេះ ប្រសិនជាអាចអ្នកមិនគួរយកមកសែននោះឡើយ។
- ផ្លែស្រការនាគ ឬផ្លែទទឹម អ្នកក៏មិនអាចសែនបានដែរ ព្រោះវាមានផ្ទុកគ្រាប់ច្រើនក្នុងនោះ ដោយមានអត្ថន័យមិនល្អឡើយ។ ដូចនេះ ផ្លែឈើទាំងនេះអ្នកមិនគួរយកមកសែននោះទេ៕