ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
ឆ្នាំជូត ជាបុគ្គលដែលលំបាកតាំងពីកើតមក។ នៅពេលដែលគេធំពេញវ័យមិនទាន់ទេ គឺចាប់ផ្តើមចេញទៅរកការងារធ្វើដើម្បីជួយមាតាបិតារបស់ខ្លួន។ ថ្វីត្បិតតែគេលំបាកតាំងពីតូច ប៉ុន្តែពេលដែលចាស់ទៅនឹងអាចរស់នៅបានយ៉ាងសោយសុខណាស់។
ឆ្នាំឆ្លូវ
ឆ្នាំឆ្លូវ ជាមនុស្សដែលមានចិត្តល្អខ្លាំងណាស់។ ជាពិសេស គេក៏មានការប្រឹងប្រែងខ្លាំងក្នុងការផលិតលុយផងដែរ ដោយមិនខ្លាចការលំបាកនោះទេ។ ដូចនេះ ពេលដែលចាស់ឡើងគេនឹងអាចរស់នៅបានល្អខ្លាំងណាស់។
ឆ្នាំខាល
ឆ្នាំខាល មិនថាការងារហត់នឿយយ៉ាងណា ពិបាកយ៉ាងណា ក៏គេមិនងាយបោះបង់ចោលដែរ។ ជាពិសេស ទោះសម្ពាធការងារធំយ៉ាងណា ក៏គេតស៊ូធ្វើឲ្យបានផលធំដែរ។ ដូចនេះ ក្នុងពេលដែលចាស់ទៅនឹងមិនខ្វះលុយចាយឡើយ៕