ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផលវិបាកដែលអ្នកអាចទទួលបានពីការរួមភេទច្រើនហួសកំណត់។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលអ្នករួមភេទច្រើនពេក នឹងអាចធ្វើឲ្យប្រព័ន្ធការពាររាងកាយអ្នកធ្លាក់ចុះ ដោយធ្វើឲ្យអ្នកងាយឆ្លងជំងឺផ្សេងៗបាន។ ប្រសិនជាធ្ងន់ធ្ងរ ត្រចៀកអ្នកអាចថ្លង់ ឈឺចង្កេះ ទន់ជើង ឬការចងចាំអ្នកចុះខ្សោយជាដើម។
- ប្រដាប់ភេទរបស់អ្នកនឹងអាចចុះខ្សោយ ដោយមិនអាចដំណើរការដូចមុនទេ នៅពេលដែលអ្នករួមភេទច្រើនខ្លាំងដោយមិនចេះគិត។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។
- នៅពេលដែលអ្នករួមភេទច្រើន នឹងអាចធ្វើឲ្យការពេញចិត្តរបស់អ្នកធ្លាក់ចុះពីម្តងទៅម្តង ថែមទាំងអាចធ្វើឲ្យអ្នកអស់កម្លាំងខ្លាំងទៀតផង។ ជាហេតុដែលមិនអាចធ្វើឲ្យអ្នកអាចរំសាយអារម្មណ៍បានឡើយ ថែមទាំងអាចផ្តល់សម្ពាធដល់អ្នកថែមមួយកម្រិតទៀតផង។
- អ្នកនឹងអាចពិបាករួមភេទនៅពេលក្រោយ ដោយអាចធ្វើឲ្យអ្នកពិបាកក្នុងការមានផ្ទៃពោះខ្លាំងណាស់។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ក្នុងការរួមភេទ ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកទាំងពីរនៅពេលក្រោយ៕