ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើ៤ប្រភេទដែលអាចជួយបញ្ចុះជាតិស្ករក្នុងរាងកាយរបស់អ្នក។ តើមានអ្វីខ្លះទៅ?
- នៅក្នុងផ្លែស្រការនាគ មានផ្ទុកសារធាតុចិញ្ចឹមច្រើនណាស់ ថែមទាំងមានផ្ទុកវីតាមីនផ្សេងៗ ដោយអាចជួយបញ្ចុះជាតិស្ករក្នុងរាងកាយរបស់អ្នកបាន។ វាជាប្រភេទផ្លែឈើដែលល្អចំពោះអ្នកកើតជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាម។
- នៅពេលដែលអ្នកញ៉ាំក្រូចថ្លុងច្រើន មិនត្រឹមតែមិនធ្វើឲ្យអ្នកធាត់ទេ ថែមទាំងអាចជួយបញ្ចុះជាតិស្ករបានទៀតផង។ ដូចនេះ អ្នកដែលមានជំងឺទឹកនោមផ្អែមអាចពិសារបាន វាអាចជួយបញ្ចុះជាតិស្ករ ថែមទាំងអាចជួយការពារសរសៃឈាមអ្នកបានយ៉ាងល្អទៀតផង។
- ផ្លែគីវីជាផ្លែឈើម្យ៉ាងដែលអាចជួយបញ្ចុះជាតិស្ករក្នុងរាងកាយអ្នក ថែមទាំងអាចធ្វើឲ្យអ្នកមិនមានអារម្មណ៍ស្មុគស្មាញទៀតផង។ ដូចនេះ បើអ្នកមិនចង់ឲ្យជាតិស្ករឡើងខ្ពស់ អាចបរិភោគផ្លែឈើនេះបាន។
- ក្នុងផ្លែប៉ោមក៏មានផ្ទុកសារធាតុដែលអាចជួយបញ្ចុះជាតិស្ករបានផងដែរ។ ក្រៅពីផ្លែប៉ោម មានបន្លែមួយចំនួនដូចជា ប៉េងប៉ោះ និងត្រសក់ ក៏អាចជួយការពារមិនឲ្យជាតិស្ករអ្នកឡើងផងដែរ៕