ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអត្ថប្រយោជន៍ដែលបានមកពីការមិនផឹកស្រា។ តើមានអ្វីខ្លះទៅ?
- ជាតិសុរាអាចធ្វើឲ្យអ្នកមិនងាយគេងលក់បានស្ងប់ឡើយ ដោយធ្វើឲ្យអ្នកគេងសុបិន្តច្រើនណាស់។ ដូចនេះ នៅពេលដែលអ្នកអាចផ្តាច់ស្រាបាន នោះអ្នកនឹងគេងលក់ស្រួលទល់ភ្លឺតែម្តង។
- នៅពេលដែលអ្នកផឹកស្រាកាន់តែច្រើន ក្បាលពោះនឹងកាន់តែធំ។ ផ្ទុយទៅវិញ បើអ្នកមិនផឹកស្រាទេ នោះក្បាលពោះអ្នកនឹងចាប់ផ្តើមប្រែជាតូចវិញរហូតដល់រាបស្មើតែម្តង។
- ថ្លើមរបស់អ្នកនឹងជួបគ្រោះថ្នាក់ខ្ពស់នៅពេលដែលអ្នកញ៉ាំស្រាច្រើន។ ប៉ុន្តែប្រសិនជាអ្នកមិនចង់បំផ្លាញថ្លើមផ្ទាល់ដៃទេ អ្នកគួរតែផ្តាច់កុំផឹកស្រាទៀតឲ្យសោះ។
- ស្បែករបស់អ្នកនឹងប្រែជាស្ងួតទៅៗពេលដែលអ្នកផឹកស្រាច្រើន។ ផ្ទុយទៅវិញ ប្រសិនជាអ្នកអាចផ្តាច់បាន នោះស្បែកនឹងប្រែជាស្អាតខុសធម្មតាខ្លាំងតែម្តង៕