ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំមមី
ឆ្នាំមមី នៅពេលដែលចូលដល់ខែ១១ មិនថាធ្វើអ្វីទេគឺមិនចេះខាតនោះឡើយ ដោយទទួលបានផលចំណេញរហូត។ ជាពិសេស ការបណ្តាក់ទុនគ្រប់យ៉ាងក៏អាចទទួលបានផលធំផងដែរ។ ដូចនេះ លុយចាយមិនចេះអស់នោះឡើយ។
ឆ្នាំវក
ឆ្នាំវក ពេលដែលចូលដល់ខែថ្មី នឹងទទួលបានលាភល្អជាបន្តបន្ទាប់គ្នា។ ជាពិសេស ក៏មានអ្នកតាមជួយច្រើនផងដែរ។ ជាហេតុដែលធ្វើឲ្យផលដែលទទួលបាននឹងក្រាស់ទៅៗជាមិនខានឡើយ។
ឆ្នាំឆ្លូវ
ឆ្នាំឆ្លូវ ក្នុងខែថ្មី នឹងអាចជួបនឹងគូរបស់ខ្លួន។ ជាពិសេស ក៏អាចជួបនឹងសំណាងធំផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ក្រដាសប្រាក់ដែលចូលមកនឹងមិនចេះឈប់ឡើយ។ ដូចនេះ អ្នករាប់យ៉ាងណាក៏រាប់មិនចេះអស់ដែរ៕