ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំខាល
ឆ្នាំខាល មិនថាជានារី ឬបុរសទេ គឺប្រឹងប្រែងខ្លាំងក្នុងការងារ និងមុខរបរ។ ជាពិសេស នៅពេលដែលគេរវល់កាន់តែខ្លាំង លុយនឹងកាន់តែចូល។ ជាហេតុដែលធ្វើឲ្យគេរាប់លុយមិនចេះឈប់នោះឡើយ។
ឆ្នាំថោះ
ឆ្នាំថោះ រវល់ខ្លាំងប៉ុណ្ណា ចំណូលធំនឹងចូលមកខ្លាំងប៉ុណ្ណឹង។ ជាពិសេស គេមិនចេះខ្ចិលឡើយ ដោយតែងតែប្រឹងប្រែងជារៀងរាល់ថ្ងៃ។ ដូចនេះ លុយដែលមានក្នុងដៃនឹងមិនចេះជាលេខតូចនោះឡើយ។
ឆ្នាំរកា
ឆ្នាំរកា តែងតែលះបង់គ្រប់យ៉ាងដើម្បីការងារ និងមុខរបរជានិច្ច។ នៅពេលដែលគេកាន់តែរវល់ ក្រដាសប្រាក់ក្រាស់នឹងកាន់តែចូល។ ជាហេតុដែលធ្វើឲ្យគណនីសន្សំប្រាក់កើនលេខធំៗខ្លាំងណាស់៕