ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីកន្លែង៣ដែលមិនគួរទុកស្បែកជើង។ តើមានអ្វីខ្លះទៅ?
- អ្នកមិនគួរទុកស្បែកជើងរាយប៉ាយពេញមុខទ្វារទេ ព្រោះវាអាចនាំសំណាងមិនល្អចូលមកផ្ទះរបស់អ្នក ហើយបង្អាក់មិនឲ្យសំណាងល្អចូលមកបានទេ។ ដូចនេះ ស្បែកជើងមិនគួរទុកចោលមុខទ្វារឡើយ។
- អ្នកមិនគួរទុកស្បែកជើងក្នុងបន្ទប់គេងរបស់អ្នកទេ ព្រោះវាជាកន្លែងដែលអ្នកសម្រាក។ បើអ្នកទុកក្នុងនោះ វានឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នក។ ជាពិសេស វាក៏អាចធ្វើឲ្យប៉ះពាល់ដល់លាភសំណាងគ្រប់បែបយ៉ាងផងដែរ។
- អ្នកក៏មិនគួរទុកស្បែកជើងក្នុងចង្ក្រានបាយដែរ ព្រោះវាអាចធ្វើឲ្យមេរោគឆ្លងចូលទៅក្នុងអាហាររបស់អ្នក ដោយធ្វើឲ្យសុខភាពអ្នកគ្រោះថ្នាក់ខ្លាំងណាស់។ ដូចនេះ អ្នកមិនគួរទុកស្បែកជើងក្នុងកន្លែង៣នេះទេ ទើបអាចមានលុយចាយបានគ្រប់គ្រាន់៕