ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអ្វីដែលគួរតែប្រយ័ត្នដើម្បីទទួលបានរាងស្គម។ តើមានអ្វីខ្លះទៅ?
- អ្នកគួរតែកាត់បន្ថយការញ៉ាំអាហារច្រើនលើសកំណត់។ ជាពិសេស អាហារសម្រន់ផ្សេងៗដូចជានំកញ្ចប់ អាហារបំពង ឬអ្វីផ្សេងទៀតក៏មិនគួរបរិភោគច្រើនផងដែរ ទើបរាងរបស់អ្នកអាចស្អាតបាន។
- អ្នកមិនគួរទុកដល់ឃ្លានខ្លាំងទើបញ៉ាំអាហារនោះទេ ព្រោះវានឹងធ្វើឲ្យអ្នកពិសារច្រើនណាស់ដោយមិនដឹងខ្លួន។ ដូចនេះ អ្នកគួរតែញ៉ាំអាហារឲ្យបានទៀងពេល ទើបរាងមិនក្លាយជាធុងទឹកបាន។
- ក្នុងពេលដែលអ្នកបរិភោគអាហារ គួរតែញ៉ាំយឺតៗ ហើយទំពារឲ្យម៉ត់ ទើបក្រពះអ្នករំលាយអាហារបានល្អ។ នៅពេលដែលក្រពះដំណើរការបានល្អ នឹងធ្វើឲ្យអ្នកមិនងាយធាត់ខ្លាំងឡើយ។
- អ្នកគួរតែញ៉ាំទឹកឲ្យបានច្រើន ដោយមិនគួរញ៉ាំភេសជ្ជៈផ្អែមៗច្រើននោះទេ។ ការញ៉ាំទឹកច្រើនអាចជួយជម្រះជាតិពុលចេញពីខ្លួនអ្នកអស់ ថែមទាំងជួយសម្អាតក្រពះ និងពោះវៀនអ្នកបានយ៉ាងល្អ។ ដូចនេះ រាងអ្នកនឹងស្អាតខ្លាំងមិនគួរឲ្យជឿឡើយ។
- អ្នកគួរតែហាត់ប្រាណឲ្យបានទៀងទាត់ ព្រោះការធ្វើចលនាអាចជួយថែរក្សារាងអ្នកឲ្យស្អាតខ្លាំងមិនគួរឲ្យជឿនោះឡើយ៕