ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអាចធ្វើឲ្យស្បែករបស់អ្នកស្អាតខ្លាំងមិនគួរឲ្យជឿ។ តើមានអ្វីខ្លះទៅ?
- នៅក្នុងផ្លែប៉េងប៉ោះមានផ្ទុកសារធាតុម្យ៉ាងដែលអាចជួយពន្យារភាពចាស់របស់អ្នក ដោយធ្វើឲ្យអ្នកមិនងាយចាស់ឡើយ។ ជាពិសេស ក៏ធ្វើឲ្យស្បែកអ្នកស្អាតខ្លាំងមិនគួរឲ្យជឿផងដែរ។
- ការ៉ុតនឹងជួយការពារស្បែកអ្នកពីកម្តៅថ្ងៃ ថែមទាំងជួយធ្វើឲ្យស្បែកអ្នកមានសំណើម មិនស្ងួតខ្លាំងឡើយ។ ជាពិសេស ក៏អាចធ្វើឲ្យស្បែករបស់អ្នកមិនងាយជ្រួញផងដែរ។
- នៅក្នុងផ្លែប៊័រមានផ្ទុកវីតាមីនE និងC ព្រមទាំងសារធាតុជាច្រើនទៀត ដោយអាចធ្វើឲ្យស្បែកអ្នកស្អាតខ្លាំងណាស់ មិនងាយចាស់មុនអាយុនោះឡើយ។
- តែបៃតង មានផ្ទុកសារធាតុដែលធ្វើឲ្យស្បែកអ្នកមិនងាយឡើងកន្ទួលក្រហម និងគ្រើម។ ជាពិសេស ក៏ជួយធ្វើឲ្យស្បែករបស់អ្នកមានសំណើមខ្លាំងផងដែរ។ ដូចនេះ អ្នកអាចពិសារអាហារទាំងនេះដើម្បីសុខភាពស្បែករបស់អ្នក៕