ចែករំលែក
  • 217
  •  
  •  

តើមានរឿងអ្វីខ្លះដែលអ្នកមិនគួរធ្វើក្រោយពេលដែលស្រកទម្ងន់បានសម្រេចនោះ? ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលអ្នកគួរតែចៀសកុំធ្វើ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. អ្នកមិនត្រូវបរិភោគបង្អែមឬនំផ្សេងៗទេនៅពេលដែលអ្នកឃ្លាន តែអ្នកអាចពិសារផ្លែឈើ ឬទឹកដោះគោជូរជាដើម។
  2. នៅពេលដែលអ្នកមានអារម្មណ៍ថាឃ្លាន អ្នកមិនត្រូវបរិភោគចំនីផ្សេងៗភ្លាមនោះទេ ព្រោះជួនកាលអ្នកញ៉ាំទឹកមិនគ្រប់គ្រាន់តែប៉ុណ្ណោះ។ ដូចនេះមុនពេលដែលអ្នកពិសារចំនីផ្សេងៗ អ្នកគួរតែញ៉ាំទឹកជាមុនសិន ហើយបើក្រោយពេល១៥នាទីអ្នកបាត់ឃ្លាន នោះបញ្ជាក់ថាអ្នកខ្វះជាតិទឹកប៉ុណ្ណោះ។
  3. អ្នកត្រូវគេងឱ្យគ្រប់ ព្រោះការគេងមិនគ្រប់ក៏ធ្វើឱ្យអ្នកមានអារម្មណ៍ឃ្លានដែរ។
  4. អ្នកមិនត្រូវបរិភោគច្រើនពេកក្រោយពេលដែលហាត់ប្រាណរួចនោះទេ ព្រោះអាចធ្វើឲ្យអ្នកងាយឡើងទម្ងន់វិញណាស់។
  5. អ្នកមិនត្រូវតែងតែមិនសប្បាយចិត្តនោះទេ ព្រោះវាក៏អាចធ្វើឱ្យអ្នកធាត់ឡើងវិញដែរ។
  6. អ្នកមិនត្រូវញ៉ាំស្រានៅពោះទទេរនោះទេ ត្រូវតែពិសារឆ្អែតសិនទើបញ៉ាំ នោះអ្នកនឹងមិនឡើងទម្ងន់ទេ៕  (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

 

មតិរបស់អ្នក

Please enter your comment!
Please enter your name here