ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលធ្វើឲ្យអ្នកជំងឺទឹកនោមផ្អែមខ្លះប្រែជាបត់ជើងតូចច្រើន។ តើមានអ្វីខ្លះទៅ?
នៅពេលដែលជាតិស្ករក្នុងរាងកាយរបស់អ្នកកាន់តែឡើងខ្ពស់ នឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពក្រលៀនរបស់អ្នកខ្លាំងណាស់។ ប្រសិនជាជាតិស្ករចូលទៅក្នុងទឹកនោម ដោយកើនទៅៗ នោះនឹងធ្វើឲ្យអ្នកនោមច្រើនដោយមិនដឹងខ្លួន។ ជាហេតុដែលធ្វើឲ្យរាងកាយរបស់អ្នកបាត់បង់ជាតិទឹកខ្លាំងណាស់។ ដូចនេះ អ្នកគួរតែញ៉ាំទឹកឲ្យបានច្រើន ទើបមិនធ្វើឲ្យសុខភាពរបស់អ្នកកាន់តែទ្រុឌទ្រោម។ ជាពិសេស អ្នកក៏គួរតែគ្រប់គ្រងជាតិស្ករក្នុងរាងកាយរបស់អ្នកឲ្យមានភាពនឹងនរផងដែរ មិនគួរឲ្យឡើងខ្លាំងនោះទេ៕