ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលអ្នកម្តាយគួរតែធ្វើលើកូន ទើបកូនមានខួរក្បាលដែលឆ្លាតខ្លាំង។ តើមានអ្វីខ្លះទៅ?
- អ្នកម្តាយគួរតែឆ្លៀតពេលក្នុងការកំដរកូនអានសៀវភៅ និងមើលសៀវភៅ ព្រោះវាអាចជួយឲ្យខួរក្បាលកូនរីកលូតលាស់បានល្អណាស់។ ជាហេតុដែលធ្វើឲ្យកូនកាន់តែឆ្លាតទៅៗក្នុងការសិក្សារបស់គេ។
- អ្នកម្តាយគួរតែលើកទឹកចិត្ត និងយកចិត្តទុកដាក់លើការសិក្សារបស់កូនឲ្យបានខ្ពស់ ទើបកូនអាចមានខួរក្បាលដែលឆ្លាតខ្លាំង ដោយអាចប្រលងទទួលបានពិន្ទុខ្ពស់មិនគួរឲ្យជឿ។ ជាពិសេស អ្នកមិនគួរឈ្លោះមុខកូនឡើយ ដោយគួរតែឲ្យគេរស់ក្នុងបរិយាកាសដែលរីករាយ ទើបអាចបង្កើនប្រាជ្ញារបស់កូនបាន។
- អ្នកគួរតែធ្វើជាគំរូល្អដល់កូន ដោយគួរតែចូលគេងពីព្រលប់ មិនគួរចូលគេងយប់ជ្រៅពេកទេ ទើបកូនមានខួរក្បាលដែលខ្លាំងមិនខ្សោយ។ ផ្ទុយទៅវិញ បើកូនតែងតែចូលគេងយប់ជ្រៅ នឹងធ្វើឲ្យការចងចាំរបស់កូនចុះខ្សោយខ្លាំងណាស់៕