ចែករំលែក
  • 76
  •  
  •  

មានឳពុកភាគច្រើនព្រោះតែចង់រកលុយច្រើន ហើយមិនសូវខ្វល់ពីកូននិងប្របន្ធទេ។ ដូចនេះគេនឹងឃ្លាតឆ្ងាយពីកូនបន្តិចម្តងៗ។​​ តើឳពុកគ្រប់រូបគួរធ្វើដូចម្តេចទើបមិនអាចព្រោះតែការរកស៊ីហើយឃ្លាតឆ្ងាយពីកូននោះ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. ទោះបីជាអ្នករវល់យ៉ាងណាក៏ដោយ ក៏អ្នកត្រូវតែមានពេលវេលាមកកំដរកូនដែរ ដូចជាអ្នកអាចចេញពីធ្វើការរាងលឿនបន្តិច ហើយត្រឡប់មកផ្ទះមកលេងជាមួយកូន។
  2. អ្នកអាចទុកការងារនៅមួយឡែកនៅរាងរាល់ថ្ងៃអាទិត្យ ហើយនាំកូនដើរលេងទៅកន្លែងដែលគេចង់ ។
  3. ជាងនេះទៅទៀតមិនត្រូវហុចតែលុយ ហើយឱ្យប្រពន្ធនាំទៅទេ ព្រោះនេះជាទង្វើដែលធ្វើឱ្យកូនបាត់បង់ភាពកក់ក្តៅ។
  4. ត្រូវតែចងចាំថ្ងៃខួបកំណើតរបស់កូនទោះបីជាអ្នករវល់យ៉ាងណាក៏ដោយ តែអ្នកត្រូវតែទិញកាដូឱ្យកូន នោះគេនឹងសប្បាយចិត្ត ហើយគិតថាឱពុកគេនៅតែយកចិត្តទុកដាក់ចំពោះគេ។
  5. ពេលដែលកូនចូលរៀន ក្នុងនាមជាឳពុកម្នាក់ អ្នកត្រូវតែចេះយកចិត្តទុកដាក់ចំពោះការសិក្សារបស់កូន ព្រោះនេះក៏ជាភាពកក់ក្តៅដែលអ្នកអាចផ្តល់ឱ្យកូនដែរ។ ដូចនេះ អ្នកគួរតែធ្វើតាមវិធីទាំងនេះ ដើម្បីមិនធ្វើឲ្យកូនចាកឆ្ងាយពីអ្នក៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)