ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសញ្ញាទាំងឡាយដែលកំពុងប្រាប់អ្នកថា អ្នកជិតប្រឈមនឹងការវង្វេងហើយ។ តើមានអ្វីខ្លះទៅ?
- ការចងចាំរបស់អ្នកនឹងធ្លាក់ចុះ ដោយភ្លេចភ្លាំងច្រើនខុសពីពេលធម្មតា។
- ការងារដែលធ្លាប់ធ្វើ នឹងប្រែជាមិនអាចបញ្ចប់បានដូចពេលធម្មតា។
- ភាសានិយាយនឹងជួបឧបសគ្គ ដោយមិនអាចនិយាយបកស្រាយបានដូចពីមុន។
- បែងចែកមិនច្បាស់ពីពេលវេលា កាលបរិច្ឆេទ និងទីកន្លែងផ្សេងៗ ដោយប្រែជាស្រពិចស្រពិល។
- ការវិនិច្ឆ័យនឹងធ្លាក់ចុះ ដោយធ្វើការសម្រេចចិត្តមិនបានទៀតទេ។
- ពិបាកក្នុងការរៀបចំផែនការផ្សេងៗ ហើយចំពោះការងារដែលប្រើខួរក្បាលខ្លាំងក៏មិនអាចសម្រេចបានដែរ។
- តែងតែទុកដាក់របស់ខុសកន្លែងជានិច្ច។
- អារម្មណ៍នឹងប្រែប្រួលខ្លាំង ហើយកាយវិកាក៏មានការប្រែប្រួលផងដែរ។
- ស្រាប់តែប្រែជាមិនចង់មានទំនាក់ទំនងជាមួយនរណាទាំងអស់ ដោយទំនាក់ទំនងក្នុងសង្គមមានការធ្លាក់ចុះខ្លាំង៕