ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការការពារអ្នកមិនឲ្យពុលឡានពេលជិះទៅផ្លូវឆ្ងាយ។ តើមានអ្វីខ្លះទៅ?
មុនពេលដែលអ្នកជិះឡាន គួរតែកុំញ៉ាំឆ្អែតពេក ហើយក៏មិនគួរពោះទទេរមិនបរិភោគអ្វីដែរ ដើម្បីអាចចៀសពីការក្អួតបាន។ ជាពិសេស អ្នកក៏អាចញ៉ាំថ្នាំពុលឡាន៥នាទីមុនពេលជិះឡាន ទើបអាចការពារអ្នកមិនឲ្យពុលក្អួតពេញនឹងបាន។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏អាចបៀមខ្ញីចំនួនមួយបន្ទះផងដែរ ព្រោះវាអាចការពារអ្នកមិនឲ្យក្អួតបាន។ ដូចនេះ អ្នកអាចប្រើវិធីមួយណាក៏បានដែរ ដើម្បីចៀសពីការពុលឡានក្នុងពេលធ្វើដំណើរផ្លូវឆ្ងាយ៕