ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលមិនអាចពិសារជាមួយពុទ្ធ្រាក្រហមនោះទេ។ តើមានអ្វីខ្លះទៅ?
- អ្នកមិនគួរញ៉ាំពុទ្ធ្រាក្រហមជាមួយនឹងក្តាមទេ ព្រោះវាអាចធ្វើឲ្យក្រពះ និងពោះវៀនរបស់អ្នកដំណើរការខុសប្រក្រតី ដោយអាចធ្វើឲ្យអ្នកងាយរាកខ្លាំងណាស់។
- អ្នកក៏មិនគួរពិសារពុទ្ធ្រាក្រហមជាមួយនឹងថ្លើមសត្វដែរ ព្រោះពេលដែលអ្នកញ៉ាំជាមួយគ្នា នឹងធ្វើឲ្យរាងកាយអ្នកមិនសូវស្រូបបានវីតាមីនសេបានល្អឡើយ ដោយអាចធ្វើឲ្យអ្នកខ្វះវីតាមីនសេបាន។
- អ្នកមិនគួរញ៉ាំពុទ្ធ្រាក្រហមជាមួយនឹងដើមខ្ទឹមឡើយ ព្រោះពីរមុខនេះជួបគ្នា នឹងធ្វើឲ្យក្រពះឈ្លោះជាមួយពោះវៀនអ្នក។ ជាហេតុដែលធ្វើឲ្យប្រព័ន្ធរំលាយអាហាររបស់អ្នកដំណើរការមិនបានល្អឡើយ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់បំផុត៕