ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផលវិបាកនៃការតែងតែចូលគេងយប់ជ្រៅ។ តើមានអ្វីខ្លះទៅ?

  • នៅពេលដែលអ្នកតែងតែចូលគេងយប់ជ្រៅ នឹងធ្វើឲ្យអ្នកងាយចាស់មុនអាយុណាស់។ ជាពិសេស លើមុខអ្នកនឹងកើតមុន ស្នាមជ្រួញ និងស្នាមអុចខ្មៅផងដែរ។ ជាហេតុដែលធ្វើឲ្យមុខអ្នកមើលទៅចាស់ណាស់។
  • ការតែងតែចូលគេងយប់ជ្រៅ នឹងធ្វើឲ្យប្រព័ន្ធការពាររាងកាយអ្នកចុះខ្សោយ ដោយធ្វើឲ្យមេរោគងាយឆ្លងចូលក្នុងរាងកាយអ្នកខ្លាំងណាស់។ ជាហេតុដែលធ្វើឲ្យអ្នកងាយប្រឈមនឹងជំងឺឆ្លងផ្សេងៗមុនគេ។
  • ប្រសិនជាអ្នកតែងតែចូលគេងក្នុងយប់ជ្រៅ នោះនឹងធ្វើឲ្យប៉ះពាល់ដល់ខួរក្បាលអ្នកជាខ្លាំង ដោយធ្វើឲ្យការចងចាំចុះខ្សោយ ហើយក៏ធ្វើឲ្យប្រាជ្ញាអ្នកធ្លាក់ចុះផងដែរ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។
  • នៅពេលដែលអ្នកតែងគេងយប់ជ្រៅ នឹងធ្វើឲ្យថ្លើមអ្នកប្រឈមនឹងគ្រោះថ្នាក់ ព្រោះថ្លើមអាចបញ្ចេញជាតិពុលបានលុះត្រាតែអ្នកស្ថិតក្នុងសភាពគេងស្ងប់។ ដូចនេះ បើហួសម៉ោងថ្លើមបញ្ចេញជាតិពុលទើបអ្នកគេង នឹងធ្វើឲ្យថ្លើមអ្នកទ្រុឌទ្រោមទៅៗជាមិនខានឡើយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង