មនុស្ស​យើង​ត្រូវការ​ជាតិ​ប្រូតេអ៊ីន ដើម្បី​បង្កើត​ជា​សាច់ដុំ និង​ជួយ​រាង​កាយ ដើម្បី​បង្កើត​កម្លាំង និង​ជួសជុល​នូវ​រាល់​អ្វី​ដែល​ខូចខាត​បាន ។ យ៉ាងណាមិញ បើសិនជា​អ្នក​មិន​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ប្រូតេអ៊ីន​គ្រប់​គ្រាន់តែ អ្នក​អាច​នឹង​មាន​ផលវិបាក​ច្រើន​ណាស់ ។ ខាងក្រោម​នេះ​គឺជា​អាកា​រៈ​មួយ​ចំនួន​ដែល​បញ្ជាក់​ថា អ្នក​កំពុង​តែ​ខ្វះ​ជាតិ​ប្រូតេអ៊ីន​ក្នុង​ខ្លួន​ហើយ​។

ឃ្លាន​អាហារ
ការ​ដែល​មាន​អារម្មណ៍​ឃ្លាន​អាហារ​ជាប់ និង​ត្រូវការ​ញ៉ាំ​អាហារ​សម្រន់​នៅ​ចន្លោះ​ម៉ោង​បាយ​អាច​ជា​លទ្ធផល​នៃ​របប​អាហារ​មាន​ជាតិ​កាបូ​អ៊ី​ដ្រា​ត​ខ្ពស់ និង​ជាតិ​ប្រូតេអ៊ីន​ទាប​។

របួស​ក្រ​ជា
អ្នក​ត្រូវការ​ប្រូតេអ៊ីន​ច្រើន​ដើម្បី​ជួយ​ឲ្យ​ស្បែក​ដែល​មាន​របួស​ឆាប់​ជា និង​បង្កើត​បានជា​ជាលិកា​ថ្មី​ៗ​ឡើង​វិញ​។ ដូច្នេះ​បើសិនជា​អ្នក​ជួប​បញ្ហា​ដាច់ដោច​ស្បែក និង​ត្រូវការ​ពេល​យូរ​ដើម្បី​របួស​នោះ​ជា មាន​ន័យ​ថា របប​អាហារ​អ្នក​ប្រហែលជា​កង្វះ​ជាតិ​ប្រូតេអ៊ីន​ហើយ​។

របកស្បែក និង​សរសៃសក់​ស្តើង
ការ​ដែល​របកស្បែក និង​ក្រចក ព្រមទាំង​សក់​ជ្រុះ និង​ស្តើង​ៗ​ទៅ គឺជា​អាកា​រៈ​ដំបូង​មួយ​ដែល​បញ្ជាក់​ថា អ្នក​កំពុង​តែ​ខ្វះ​ជាតិ​ប្រូតេអ៊ីន​ក្នុង​របប​អាហារ​ហើយ​។​ឈឺសន្លាក់ និង​សាច់ដុំ
ការ​ខ្សោយ​សាច់ដុំ និង​ឈឺសន្លាក់​អាច​ជា​សញ្ញា​មួយ​ដែល​បញ្ជាក់​ថា រាង​កាយ​អ្នក​មិន​អាច​ទទួល​បាន​ជាតិ​ប្រូតេអ៊ីន​គ្រប់គ្រាន់​ឡើយ​។ ដូច្នេះ បើសិនជា​អ្នកចេះ​តែ​ញ៉ាំ​អាហារ​កៃ​ច្នៃ​ច្រើន នោះ​វា​ពិតជា​មិនល្អ​ឡើយ​។

ហើម
ប្រូតេអ៊ីន​ដើរតួ​ជា​ផ្នែក​មួយ​សំខាន់​ណាស់​ក្នុង​ការ​ថែរក្សា​ជាតិ​ទឹក​កុំ​ឲ្យ​ចាល​ក្នុង​ជាលិកា ជា​ពិសេស​តំបន់​កែងជើង និង​ប្រអប់ជើង​តែ​ម្តង​។ ដូច្នេះ ការ​ហើម​នៅ​តំបន់​ទាំងនេះ​អាច​ជា​សញ្ញា​មួយ​នៃ​ការ​កង្វះ​ជាតិ​ប្រូតេអ៊ីន​ហើយ​។

ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ
ការ​ដែល​ឧស្សាហ៍​ឈឺ​ជា​ញឹកញាប់​មាន​ន័យ​ថា ប្រព័ន្ធ​ភាពស៊ាំ​កំពុង​តែ​ចុះ​ខ្សោយ​ហើយ​។ ចំពោះ​កោសិកា​ប្រព័ន្ធ​ភាពស៊ាំ​វិញ​គឺ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ប្រូតេអ៊ីន​ដែរ ដូច្នេះ​បើសិនជា​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ មាន​ន័យ​ថា អ្នកជា​មនុស្ស​កង្វះ​ជាតិ​ប្រូតេអ៊ីន​ក្នុង​ខ្លួន​ហើយ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង