ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីជំងឺដែលអ្នកអាចប្រឈមក្រោយពេលដែលតែងតែញ៉ាំប្រៃក្នុងពេលយូរ។ តើមានអ្វីខ្លះទៅ?
នៅពេលដែលអ្នកតែងតែពិសារប្រៃ នឹងធ្វើឲ្យប៉ះពាល់ដល់សម្ពាធឈាម ដោយធ្វើឲ្យអ្នកងាយកើតជំងឺលើសសម្ពាធឈាមណាស់។ ជាពិសេស វាក៏អាចធ្វើឲ្យប៉ះពាល់ដល់ក្រលៀនរបស់អ្នកផងដែរ ដោយធ្វើឲ្យក្រលៀនអ្នកងាយប្រឈមនឹងគ្រោះថ្នាក់ខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ ការបរិភោគប្រៃក្នុងរយៈពេលយូរ នឹងធ្វើឲ្យអ្នកអាចប្រឈមនឹងជំងឺដាច់សរសៃឈាម និងបេះដូង។ ជាងនេះទៅទៀត អ្នកនឹងអាចប្រឈមនឹងជំងឺពុកឆ្អឹងផងដែរ។ ដូចនេះ អ្នកមិនគួរញ៉ាំប្រៃពេកទេ ទើបជំងឺទាំងនេះមិនរកដល់ផ្ទះ៕