តើ​អ្នកជា​មនុស្ស​ដែល​ចង់​ថែរក្សា​រូប​សម្រស់​ខ្លួនឯង​ឲ្យ​កាន់តែ​ស្អាត​ដើម្បី​ទាក់ទាញ​ភ្នែក​មនុស្ស​ជុំវិញ​ខ្លួន​ដែរ​ទេ? រឿង​នេះ​មិនមែន​គ្រាន់តែ​ត្រូវ​ទៅ​ហាង​សាឡ​ន ឬ​គ្លីនិក​កែ​សម្ផស្ស​ជា​ទៀងទាត់ និង​ប្រើប្រាស់​ផលិតផល​ថែ​សម្រស់​ល្អ​ៗ​ឡើយ តែ​វា​ក៏​ជា​រឿង​ដែល​អ្នក​ត្រូវ​កែ​ទម្លាប់​មិនល្អ​ដែល​ធ្វើ​ឲ្យ​មុខ​កាន់តែ​យ៉ាប់​ទៅ​ៗ​ដែរ​។ ខាងក្រោម​នេះ​គឺជា​រឿង​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​រាង​កាយ​អ្នក​លែង​ក្លាយទៅជា​ភាព​ទាក់ទាញ​ថែម​ទៀត ហើយ​ក៏​ធ្វើ​ឲ្យ​មុខ​កាន់តែ​យ៉ាប់​ថែម​ទៀត​ដែរ​៖

ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន
អាហារ​បែប​នេះ​ច្រើន​តែ​មាន​ក្នុង​អាហារ​ដែល​មិន​ផ្តល់​សុខភាព​ដូច​ជា ដំឡូង​ស្រួយ ដំឡូង​ចៀន បឺ​ហ្គឺ និង​ភី​ហ្សា​។ ដូច្នេះ​តើ​អ្នកមាន​ដឹង​ទេ​ថា ក្រោយ​ពី​ញ៉ាំ​រួច វា​នឹង​ទៅ​ណា​ទេ? គឺជា​ស្បែក​មនុស្ស​យើង​ហ្នឹងឯង​។ បើសិនជា​អ្នកចេះ​តែ​បន្ត​ញ៉ាំ​អាហារ​បែប​នេះ​ទឿ​ត ស្បែក​អ្នក​នឹង​មើលទៅ​មាន​ប្រេង​ដូច​ខ្លាញ់​អ៊ីចឹង ហើយ​ក៏​ងាយ​នឹង​កើត​មុន​ច្រើន​ថែម​ទៀត​ផង​។

ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ៗ
អ្នកជំនាញ​និយាយ​ថា ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​នឹង​ផ្តល់​ជា​ប្រយោជន៍​ច្រើន​ដល់​សុខភាព​។ ប៉ុន្តែ​បើសិន​អ្នកជា​មនុស្ស​ប្រុស ហើយ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជាង​ពីរ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ ឬ​មនុស្ស​ស្រី​ញ៉ាំ​ច្រើន​ជាង​មួយ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ នោះ​អ្នក​នឹង​មាន​បញ្ហា​ទៅ​លើ​រូបរាង​ហើយ​។ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ពេក​នឹង​បញ្ចេញ​ជាតិពុល​ទៅ​ក្នុង​រាង​កាយ​ដែល​បង្កើន​ល្បឿន​នៃ​ភាព​ចាស់​ជាង​វ័យ​លើ​ស្បែក​ជា​មិន​ខាន​។ ជាមួយ​គ្នា​នេះ​ដែរ គ្រឿង​ស្រវឹង​ច្រើន​អាច​ធ្វើ​ឲ្យ​ខ្សោះ​ជាតិ​ទឹក បង្ក​ជា​ស្នាម​ជ្រីវជ្រួញ​លើ​ស្បែក​ថែម​ទៀត​។

ញ៉ាំ​កាហ្វេ​ច្រើន​ពេក
វា​មិន​ខុស​គ្នា​នឹង​គ្រឿង​ស្រវឹង​ឡើយ ការ​ញ៉ាំ​កាហ្វេ​ក្នុង​កម្រិត​មធ្យម​នឹង​ធ្វើ​ឲ្យ​កើនឡើង​អង់​ទី​អុក​ស៊ី​ដង់​ក្នុង​ខ្លួន​។ តែ​វា​នឹង​ក្លាយទៅជា​រឿង​ខុស​គ្នា​វិញ បើសិនជា​អ្នក​ញ៉ាំ​វា​ក្នុង​កម្រិត​មួយ​ខ្ពស់​។ ក្រៅពី​ធ្វើ​ឲ្យ​មាន​ផល​រំខាន​នៃ​ជាតិ​កាហ្វេ​អ៊ី​ន ការ​ញ៉ាំ​កាហ្វេ​ច្រើន​ពេក​ក៏​អាច​ធ្វើ​ឲ្យ​មុខ​មើលទៅ​កាន់តែ​យ៉ាប់​ដែរ នេះ​ដោយសារ​តែ​ជាតិ​កាហ្វេ​អ៊ី​ន​ធ្វើ​ឲ្យ​ខ្សោះ​ជាតិ​ទឹក​ដូច​គ្រឿង​ស្រវឹង​ដែរ​។

ជក់បារី
វា​មិនមែន​ជា​រឿង​អាថ៌​កំបាំង​ទៀត​ឡើយ​ដែល​ថា ការ​ជក់បារី​គឺជា​រឿង​ដែល​ធ្វើ​ឲ្យ​មនុស្ស​ប្រឈម​ខ្ពស់​នឹង​មហារីក​សួត និង​បេះដូង​។ យ៉ាងណាមិញ វា​មិន​គ្រាន់តែ​ផ្តល់​គ្រោះថ្នាក់​ដល់​អ្នក​ជក់​ខ្លួនឯង​ទេ អ្នក​ស្រូប​ផ្សែង​បារី​ពី​គេ​ក៏​មាន​គ្រោះថ្នាក់​ដែរ​។ ការ​ជក់បារី​គឺជា​ទម្លាប់​អាក្រក់​មួយ​ដែល​អ្នក​គួរតែ​បញ្ឈប់​បើសិនជា​អ្នកជា​មនុស្ស​គិតគូរ​ដល់​រូប​សម្រស់ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​ស្បែក​ងាយ​នឹង​គ្រឺ​ម​ណាស់​។ ក្រៅពី​នេះ វា​នឹង​បង្កើន​ដំណើរ​ការណ៍​នៃ​ភាព​ចាស់​របស់​ស្បែក​ថែម​ទៀត​។

គេង​មិន​គ្រប់
មិន​ខ្វល់​ថា​អ្នកមាន​ហេតុផល​អ្វី​ឡើយ​ដែល​ធ្វើ​ឲ្យ​គេង​មិន​បាន ៧ ទៅ​៩​ម៉ោង​ក្នុង​មួយ​យប់​ឡើយ វា​សុទ្ធតែ​ជាដើម​ហេតុ​ពី​ស្ត្រេ​ស​ច្រើន ដូច្នេះ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​លែង​មាន​ភាព​ទាក់ទាញ​ទៀត​ហើយ​។ អ្នកជំនាញ​ខាង​រោគ​សើ​ស្បែក​បាន​និយាយ​ថា ការ​គេង​មិន​គ្រប់​អាច​ផ្តល់​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​រូបរាង​ខាងក្រៅ​របស់​អ្នក​បាន​។ ពិត​ណាស់ ភ្នែក​អ្នក​គឺជា​កន្លែង​ដែល​រង​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដោយសារ​តែ​គេង​មិន​គ្រប់ ដោយ​វា​អាច​មើលទៅ​ហើម អស់កម្លាំង និង​ស្លេកស្លាំង​ជាដើម​។ ការ​គេង​មិន​គ្រប់​ក៏​អាច​ធ្វើ​ឲ្យ​កើត​មុន ស្បែក​ជ្រីវជ្រួញ និង​ស្បែក​គ្រឺ​ម​ដែរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង