១. អាហារ​ឆ្អិន​ស្រាប់ ឬ​អាហារ​កំប៉ុង
ពេល​អ្នក​លើស​សម្ពាធ​ឈាម អ្នក​គួរតែ​តម​របប​អាហារ ដែល​មាន​ផ្ទុក​ជាតិ​សូ​ដ្យូ​ម​ខ្ពស់ ដូច​ជា អាហារ​កំប៉ុង អាហារ​ចម្អិន​ស្រាប់ និង​អាហារ​លឿន​ៗ​ជាដើម​។

២. ជាតិ​អាល់កុល
ដាច់ខាត អ្នក​ត្រូវ​ចៀសវាង​អាហារ​បែប​នេះ ពីព្រោះ​ជាតិ​អាល់កុល​នឹង​រំខាន ឬ​ធ្វើ​ឲ្យ​ខូចខាត ជញ្ជាំង​សរសៃឈាម ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​កាន់តែ​ឡើង​ខ្ពស់​។

៣. អំបិល
អំបិល ជាស​ត្រូវ​ទី​មួយ នៃ​ជំងឺ​លើស​សម្ពាធ​ឈាម ដូច្នេះ អ្នក​ត្រូវ​កាត់​បន្ថយ ឬ​ហាម​ញ៉ាំ​ប្រៃ ពីព្រោះ វា​អាច​ទៅ​បំផ្លាញ​សរសៃឈាម និង​ធ្វើ​ឲ្យ​សម្ពាធ​ឈាម ឡើង​កាន់តែ​ខ្ពស់​។

៤. សាច់​ក្រហម
សាច់​ក្រហម អាច​មាន​ជាតិ​ខ្លាញ់ ដែល​វា​នឹង​ទៅ​រំខាន ឬ​រាំងស្ទះ​នៅ​ក្នុង​សរសៃឈាម ហើយ​ធ្វើ​ឲ្យ​ឈាម រត់​មិនសូវ​ស្រួល​។

៥. អាហារ​សមុទ្រ
អាហារ​សមុទ្រ មាន​ជាតិ​សូ​ដ្យូ​ម​ច្រើន​ណាស់ ដូច​ជា បង្គារ ក្តាម ត្រី និង​អយ​ស្ទ័​រ​សមុទ្រ​ជាដើម​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង