ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីការពារភ្នែករបស់អ្នកជំងឺទឹកនោមផ្អែម។ តើមានអ្វីខ្លះទៅ?
- អ្នកគួរតែគ្រប់គ្រងជាតិស្ករ និងសម្ពាធឈាមរបស់អ្នកឲ្យមានភាពនឹងនរ ព្រោះបើឡើងខ្លាំង នឹងធ្វើឲ្យអ្នកមើលអ្វីមិនច្បាស់ឡើយ ដោយប្រែជាព្រិលទាំងអស់។ ដូចនេះ អ្នកមិនគួរប្រហែសឡើយ ទើបមិនធ្វើឲ្យភ្នែកជួបគ្រោះថ្នាក់។
- ប្រសិនជាអ្នកចង់ការពារភ្នែកឲ្យបានល្អ អ្នកគួរតែប៉ូវវីតាមីនអេឲ្យបានច្រើន ដូចជា ញ៉ាំការ៉ុត ប្លូប៊ឺរី និងឈើរីជាដើម ព្រោះផ្លែឈើទាំងនេះមានផ្ទុកវីតាមីនអេខ្ពស់ ដោយអាចជួយការពារភ្នែករបស់អ្នកបានយ៉ាងល្អ។
- ចុងក្រោយ សូមពិនិត្យភ្នែករបស់អ្នកឲ្យបានទៀងទាត់ ព្រោះការពិនិត្យនេះ អាចជួយការពារសុខភាពភ្នែកអ្នកបានយ៉ាងល្អ មិនងាយកើតជំងឺអ្វីនោះទេ៕