ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការការពារជំងឺសន្លាក។ តើមានអ្វីខ្លះទៅ?
- ប្រសិនជាអ្នកមិនចង់ប្រឈមនឹងជំងឺសន្លាកលឿន អ្នកគួរតែប្រយ័ត្នពីការប្រើប្រាស់វា ដោយមិនគួរធ្វើការហួសកម្រិតនោះទេ ទើបអាចការពារអ្នកពីជំងឺសន្លាកមួយនេះបាន។
- អ្នកគួរតែរក្សាកម្តៅឲ្យបានល្អ ដោយមិនគួរឲ្យជង្គង់របស់អ្នកត្រូវខ្យល់ត្រជាក់ច្រើនពេកទេ ទើបអ្នកមិនងាយជួបនឹងជំងឺសន្លាកមួយនេះ។
- ការត្រួតពិនិត្យឲ្យបានទៀងពេល ជាទម្លាប់ល្អណាស់ក្នុងការការពារជំងឺសន្លាកមួយនេះ ព្រោះបើអ្នកមានពិនិត្យ អ្នកនឹងអាចព្យាបាលទាន់ពេល ដោយធ្វើឲ្យជំងឺរបស់អ្នកមិនរីករាលដាលទៅជាធំឡើយ។
- អ្នកគួរតែគ្រប់គ្រងទម្ងន់របស់អ្នកឲ្យបានល្អ ដោយមិនគួរឲ្យរាងកាយធាត់ពេកទេ ព្រោះអ្នកលើសទម្ងន់ងាយនឹងប្រឈមនឹងជំងឺសន្លាកមួយនេះណាស់។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីរបបអាហារ និងហាត់ប្រាណឲ្យបានទៀងទាត់ ទើបទម្ងន់មិនកាន់តែឡើង៕