ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីចំណុចដែលអ្នកម្តាយគួរតែប្រយ័ត្នក្នុងពេលងូតទឹក។ តើមានអ្វីខ្លះទៅ?

  • ក្នុងពេលដែលជិតគ្រប់ខែ អ្នកម្តាយមិនគួរងូតទឹកយូរទេ ដោយគួរតែស្ថិតក្នុងរយៈពេលត្រឹម១៥នាទី ព្រោះបើងូតយូរពេក អាចធ្វើឲ្យស្បូនអ្នកងាយបើកធំណាស់ ដោយអាចធ្វើឲ្យអ្នកកើតមុនខែដោយមិនដឹងខ្លួន។
  • ក្នុងពេលដែលម៉ាក់ៗចូលទៅងូតទឹក គួរតែពាក់ស្បែកជើងការពាររអិល ឬក្រាលកម្រាលការពាររអិលក្នុងបន្ទប់ទឹក ទើបមិនរអិលដួល។ នៅពេលដែលអ្នកម្តាយមិនប្រយ័ត្ន ហើយចង់រអិលដួល នឹងធ្វើឲ្យកូនក្នុងផ្ទៃភ្ញាក់ផ្អើរខ្លាំង។ ដូចនេះ កូននឹងប្រឈមគ្រោះថ្នាក់ខ្លាំងណាស់។
  • ក្រោយពេលដែលទើបតែញ៉ាំឆ្អែតភ្លាម អ្នកម្តាយមិនគួរងូតទឹកភ្លាមនោះទេ ព្រោះអាចធ្វើឲ្យអ្នកវិលមុខបាន។ ជាពិសេស ក៏អាចធ្វើឲ្យក្រពះអ្នកដំណើរការមិនបានល្អផងដែរ។ ជាហេតុដែលអាចធ្វើឲ្យកូនក្នុងផ្ទៃប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់។
  • ក្នុងពេលដែលអ្នកជិតគ្រប់ខែ មិនគួរចាក់សោរក្នុងពេលដែលងូតទឹកនោះទេ ព្រោះពេលដែលមានគ្រោះថ្នាក់ មិនមាននរណាដឹងឡើយ។ ដូចនេះ ពេលដែលអ្នកជិតចូលទៅងូតទឹក គួរតែប្រាប់ប៉ាៗ ឬអ្នកផ្ទះឲ្យដឹង ទើបមិនគ្រោះថ្នាក់ដោយគ្មាននរណាដឹង។
  • អ្នកមិនគួរប្រើទឹកដែលក្តៅខ្លាំងងូតឡើយ ព្រោះអាចធ្វើឲ្យកូនក្នុងផ្ទៃមិនអាចដកដង្ហើមបាន ដោយងាយប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស។ ជាពិសេស ក្នុងបន្ទប់ទឹកគួរតែមានកន្លែងសម្រាប់ឲ្យខ្យល់ចេញចូល ទើបមិនហប់ខ្លាំង បណ្តាលឲ្យគ្រោះថ្នាក់ទាំង២នាក់ម្តាយនិងកូន៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង