ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារ៥យ៉ាងដែលអ្នកលើសខ្លាញ់ក្នុងថ្លើមមិនគួរញ៉ាំ។ តើមានអ្វីខ្លះទៅ?
- អ្នកមិនគួរបរិភោគអាហារបំពងខ្លាញ់ច្រើនឡើយ ព្រោះនៅពេលដែលពិសារច្រើន មិនត្រឹមតែលើសខ្លាញ់ក្នុងថ្លើមទេ ថែមទាំងអាចលើសគ្រប់ទីកន្លែងទៀតផង។
- អ្នកគួរតែរក្សាទម្លាប់ញ៉ាំបាយឲ្យបានទៀងពេល មិនគួរបង្អត់មួយពេល ហើយពិសារឆ្អែតជ្រុលមួយពេលក្រោយទេ។ ជាពិសេស ការបរិភោគអាហារក្នុងយប់ជ្រៅ នឹងធ្វើឲ្យថ្លើមអ្នកពោរពេញទៅដោយខ្លាញ់លើសតែម្តង។
- អ្នកក៏មិនគួរញ៉ាំតែអាហារបួសផងដែរ ព្រោះវាអាចធ្វើឲ្យរាងកាយទទួលបានប្រូតេអ៊ីនមិនគ្រប់គ្រាន់ ដោយយូរទៅអាចបណ្តាលឲ្យថ្លើមរបស់អ្នកលើសខ្លាញ់ដោយមិនដឹងខ្លួនតែម្តង។
- ការញ៉ាំស្រាច្រើនក្នុងរយៈពេលយូរ នឹងធ្វើឲ្យថ្លើមអ្នកប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់។ ដូចនេះ អ្នកគួរតែចៀសឲ្យឆ្ងាយពីស្រាមួយនេះ ទើបសុខភាពថ្លើមរបស់អ្នកមិនជួបបញ្ហា។
- អាហារដែលហិរដូចជា ខ្ទឹមបារាំង ខ្ញី ខ្ទឹម និងម្ទេស គួរតែកាត់បន្ថយក្នុងការពិសារ ទើបអាចការពារថ្លើមអ្នកបាន។ ជាពិសេស កាហ្វេក៏មិនគួរផឹកច្រើនដែរ ទើបថ្លើមអ្នកអាចស្ថិតក្នុងប្រព័ន្ធសុវត្ថិភាពបាន៕